-->


Thursday, January 18, 2024

ឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្លាក់ខ្លួនឈឺធ្ងន់ ទទួលបានការយកចិត្តទុកដាក់ពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន !

ចំនួនអ្នកទស្សនា: Views

ដោយទទួលបានដំណឹងថា លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជានាយទាហាន នៃកងរាជអាវុធហត្ថ ដ៏សកម្មការងារ និងមានការទទួលខុសត្រូវខ្ពស់ លើការងារប្រតិបត្តិការ ចូលរួម ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ គ្រប់កម្មវិធី គ្រប់កាលៈទេសៈ និង ជាអ្នកស្រលាញ់ចូលចិត្តការងារលះបង់អស់ពីកម្លាំងកាយចិត្ត ភ្លាមៗប្រែក្លាយជាធ្លាក់ខ្លួនឈឺធ្ងន់។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តំណាងដែលមាន លោកឧត្តមសេនីយ៍ត្រី កេន វណ្ណា រួមនឹងក្រុមការងារ បាននាំយកអំណោយជាថវិកាចុះមកសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គង់ គីនី ដែលមានជំងឺធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទុកជាការចែករំលែកជួយសម្រាលបន្ទុកក្នុងគ្រួសារ និងបានផ្តាំផ្ញើជូនពរឲ្យ លោកឧត្តមសេនីយ៍ត្រី ឆាប់ជាសះស្បើយពីជំងឺផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខទុក្ខ ដល់កងកម្លាំងគ្រប់ប្រភេទ ជាពិសេសបានចាត់តំណាងនាំយកថវិកា មកប្រគល់ជូនដល់ លោកឧត្តមសេនីយ៍ត្រី គង់ គីនី នាពេលនេះ៕





Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment