-->


Monday, October 2, 2023

កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមទៅហ្វឹកហាត់បាញ់កាំភ្លើង នៅប្រទេសវៀតណាម ទទួលបានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

ចំនួនអ្នកទស្សនា: Views

ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាលផ្តាំផ្ញើជាមួយ កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០៣នាក់ ដែលត្រៀមចេញទៅហ្វឹកហាត់បាញ់កាំភ្លើង នៅប្រទេសវៀតណាម និងបន្តប្រឡងប្រជែង ដើម្បីជាប់ឈ្មោះជាបេក្ខភាពឆ្ពោះទៅប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើង អាស៊ាន នៅប្រទេសថៃ នាពេលខាងមុខ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បាននាំយកនូវថវិកាឧបត្ថម្ភរបស់ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការ ជូនដល់ក្រុមបាញ់កាំភ្លើងទាំង០៣នាក់ ជាចំណងដៃមុនចេញដំណើរ និងបានជូនពរសូមឲ្យក្រុមបាញ់កាំភ្លើងទាំង ០៣នាក់ ចេញទៅហ្វឹកហាត់ប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការប្រឡង ផងដែរ៕








Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment