(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ហាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានបេីកប្រតិបត្តិការបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ជាក្មេងទំនេីងចំនួន ០៥នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងថ្នាំញៀនមួយចំនួន នៅចំណុចភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ហាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីក្មេងទំនើងមួយក្រុមបានប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានក្មេងទំនេីង៥នាក់ ព្រមទាំងឆែកឆេរលើខ្លួនរកឃើញគ្រឿងញៀនមួយចំនួន រួចបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដេីម្បីសួរនាំ ។
លោកមេបញ្ហាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ១-ឈ្មោះ សុខ សុគឿន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្ន ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ (រក្សាទុក និងប្រើប្រាស់) ២-ឈ្មោះ វិត ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្ន ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ(រក្សាទុក និងប្រើប្រាស់) ៣-ឈ្មោះ ហៃ ខាវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី (ប្រើប្រាស់) ៤-ឈ្មោះ យឿង ណេត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អេតចាយ ទីលំនៅបច្ចុប្បន្ន ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ប្រើប្រាស់)៥-ឈ្មោះ ចិន្តា សុខមេសា ហៅ ដែន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិបាណយ សង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ (ប្រើប្រាស់)។ វត្ថុតាងចាប់យករួមមាន៖ -ម្សៅក្រាមពណ៌សថ្លាចំនួន០២កូនថង់កិប ទម្ងន់ ០,៨៣ក្រាម, ម៉ូតូចំនួន ០២គ្រឿង ម៉ាក Honda Dream ពណ៍ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ សៀមរាប1D 1484, ម៉ាក Honda wave ពណ៍ក្រហមខ្មៅ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1Z 1197, ទូរស័ព្ទ ចំនួន ០៤គ្រឿង, ដាវសាំម៉ូរ៉ៃ ចំនួន ០១ដើម ប្រវែង ៥៤ស.ម, នាឡិកាចំនួន ចំនួន ០១គ្រឿង ។
តាមចម្លេីយរបស់ជនសង្ស័យទាំង៥នាក់ បានសារភាពថា ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ។ ដោយផ្អែកតាមចម្លេីយសារភាព រួមនឹងវត្ថុតាង ជនសង្ស័យត្រូវបានបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនិតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលេី ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យហើយ ទៅពន្ធនាគារ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២៕
0 comments:
Post a Comment