-->


Monday, October 10, 2022

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្ត្រី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ចែកជូនប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណ ដែលរងផលប៉ះពាល់ដោយទឹកជំនន់!

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃអាទិត្យ ១៤ កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី​ ៩ ខែតុលា ឆ្នាំ២០២២នេះ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អមដំណើរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណ:កម្មការជាតិគ្របគ្រងគ្រោះមហន្តរាយ ចុះត្រួតពិនិត្យស្ថានភាពទឹក និងដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំ​នន់ ស្ថិតក្នុង ក្រុងសិរីសោភ័ណ ស្រុកមង្គលបុរី និងបានចែកអំណោយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ខ្លាំងហើយមានជីវភាពខ្វះខាត នៅក្នុងក្រុង​សិរីសោភ័ណ ចំនួន ១២១គ្រួសារ ដែលជា​អំណោយ​ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ និងថវិកាមួយចំនួន។

ឯកឧត្តម គន់ គីម បានផ្ដាំផ្ញើការសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនទុកអោយបងប្អូនប្រជាពលរដ្ឋលំបាកឡើយ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្ត្រី បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ ពិសេសពេលទឹកជន់លិចខ្លាំងអាចមានសត្វអសិរពិសចូលផ្ទះសម្បែង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕





















Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment