-->


Monday, October 10, 2022

រដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ ក្រុមហ៊ុន ឃុន អភិវឌ្ឍន៍ រោងចក្រផ្គត់ផ្គង់ទឹកស្អាតខេត្តបន្ទាយមានជ័យ!

ចំនួនអ្នកទស្សនា: Views

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃច័ន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី​១០ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ ក្រុមហ៊ុន ឃុន អភិវឌ្ឍន៍ រោងចក្រផ្គត់ផ្គង់ទឹកស្អាតខេត្តបន្ទាយមានជ័យ ដែលបានចូលរួមឧបត្ថម្ភអំណោយសម្ភារៈ ប្រេីប្រាស់ គ្រឿងឧបភោគបរិភោគ សម្រាប់រដ្ឋបាលខេត្តប្រើប្រាស់និងផ្តល់ជូនប្រជាពលរដ្ឋទឹកជំនន់ក្នុងខេត្ត។

អំណោយរួមមាន មីចំនួន ២០០កេស ត្រីខ ៣០០យួរ ទឹកសុទ្ធវីតាល់ ៥០កេស ទឹកផ្លែឈើ ៥០កេស នំធុង ១៥កេស ទឹកសុីអុីវ និងទឹកត្រី៥០ យួរ តង់មានជើងចំនួន ៦តង់ និងប៉ៅអុីបត់ចំនួន ១០។

សូមជូនពរ លោក ប្រធានក្រុមហ៊ុន  សហការី និងគ្រួសារជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment