ក្នុងពិធីបុណ្យកាន់បិណ្ឌទី៦នេះ លោកឧត្តមសេនីយ៍ស្នងការ និងលោកស្រី រួមសហការី បាននាំយកទេយ្យវត្ថុ និងបច្ច័យចំនួន ៥៣,៨០០,៦០០ រៀល (ហាសិបបីលាន ប៉ែតសិបមុឺនប្រាំមួយរយរៀល)
-អង្ករ ចំនួន ២៩ ការ៉ុង (១,៤៥០គីក្រាម)
-ទឹកសុទ្ធ កម្ពុជា ចំនួន ៧០កេស
-ទឹកសុទ្ធយូកា ចំនួន ១០០យួរ
-ទឹកក្រូចចំរុះ ចំនួន ៥០កេស
-មី ចំនួន ១០ កេស
ក្នុងនោះប្រគេនបច្ច័យបួន សម្រាប់ព្រះសង្ឃ ៦៣អង្គ ក្នុង១អង្គ៣មុឺនរៀល ,ប្រគេនសម្រាប់ចង្ហាន់ព្រះសង្ឃក្រោយភ្ជុំ ១,០០០,០០០រៀល (មួយលានរៀល) , ប្រគេនសម្រាប់ទឹកភ្លើង ៥០០,០០០រៀល(ហាសិបមុឺនរៀល) , ប្រគេនសម្រាប់ព្រះអង្គអាពាធ ២០មុឺនរៀល , បច្ច័យកសាងក្នុងវត្ត សរុប ៤៩,៩៩៧, ៦០០ រៀល ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុភមង្គល ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏សូមប្រគេនពរដល់គ្រប់ៗព្រះអង្គ និងគោរពជូនពរ គ្រប់អង្គភាពជុំវិញខេត្ត លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក នាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុក លោកមេបញ្ជាការវរៈ និងមន្ត្រីក្រោមឱវាទ រួមលោកតា លោកយាយ ញត្តិមិត្តទាំងអស់ សូមទទួលបាន សុខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
0 comments:
Post a Comment