-->


Friday, September 16, 2022

លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារ បាននាំយកអំណោយ ទៅចែកជូនដល់អតីតគ្រូបង្ហាត់កីឡាប្រដាល់សេរីម្នាក់ កំពុងធ្លាក់ខ្លួនឈឺ និង មានជីវភាពខ្វះខាត!

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ)÷ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក  លោកឧត្តម​ អគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ត​បន្ទាយមានជ័យ 

និងលោក ស្រេង សុផល ប្រធានគណៈកម្មការក្រុងសិរីសោភ័ណ រួមទាំងក្រុមការងារ បាននាំយកអំណោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និង លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ រួមមាន ថវិការ ចំនួន ៧០០.០០០រៀល

( ចិតសិបម៉ឺនរៀល) អង្ករ ០៦ការ៉ុង ទឹកក្រូវ ១២យួរ មី០៩ កេស ទឹកត្រី ០៩យួរ ទឹកស៊ីអ៊ីវ ០៩យួរ ទឹកផ្លែឈើ០២ ទឹកសុទ្ធវីតាល់ ០២កេស ត្រីខ ៩ដុំ ស្មើ៣០ កំប៉ុង ទៅចែកជូនដល់ អតីតគ្រូបង្ហាត់កីឡាប្រដាល់សេរីម្នាក់ ដែលមានជីវភាពខ្វះខាត និងកំពុងមានជម្ងឺប្រចាំកាយ នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

អតីតលោកគ្រូបង្ហាត់កីឡាប្រដាល់សេរីមាន ឈ្មោះ ចាន់ ពៅ អាយុ ៧៤ឆ្នាំ ជាគ្រូបង្ហាត់ប្រដាល់អំឡុងឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១២។ ក្រោយពីអាជីពបង្ហាត់ប្រដាល់មិនសូវកាក់កប លោកបានលាឈប់ ហើយទៅដើរស៊ីឈ្នួលធ្វើការសំណង់ និង នេសាទត្រីដើម្បីផ្គត់ផ្គង់ជីវភាព បន្ទាប់មកលោកបានធ្លាក់ខ្លួនមានជម្ងឺទឹកនោមផ្អែម លើសឈាម គ្មានថវិការសម្រាប់ព្យាបាល។ ហើយអំឡុងជម្ងឺកូវីដ១៩រាតត្បាត បានប្រាប់ថា ថ្ងៃខ្លះដាច់បាយ ត្រូវបានអ្នកភូមិយកអង្ករមកឲ្យ ខ្លះ ៣កំប៉ុង ខ្លះ ៥កំប៉ុង គ្រាន់លោកដាំបបរហូប។ 

ឆ្លៀតក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បានសួរសុខទុក្ខ សំណេះសំណាល និងបានផ្តាំផ្ញើរដល់លោកគ្រូ ចាន់ ពៅ ត្រូវបន្តរស់នៅប្រកបដោយអនាម័យ ហើយយកចិត្តទុកដាក់មើលថែសុខភាពឲ្យបានល្អ និង ទៅព្យាបាលឲ្យបានទៀងទាត់ អំណោយទាំងនេះទៅបីវាជាចំនួនតិចតួចក្តី តែវាអាចជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃ របស់លោកគ្រូនិងក្រុមគ្រួសារបានមួយរយ:ផងដែរ។ ថ្នាក់ដឹកនាគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មិនទុកឲ្យពលរដ្ឋម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។

លោកគ្រូ ចាន់ ពៅ និងភរិយា ក៏បានសម្តែងនូវការរំភើប និងបានគោរពថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំគណបក្សប្រជាជន អាជ្ញាធរ ពិសេសលោក សិទ្ធិ ឡោះ និងក្រុមការងារ ដែលបាននាំយកអំណោយយ៉ាងច្រើនមកចែកជូនលោកដល់ផ្ទះថ្ងៃនេះ ស្របពេលដែលលោកកំពុងតែខ្វះខាតក្នុងជីវភាពខ្លាំង។ សូមគោរពជូនពរថ្នាក់ដឹកនាំទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕



















Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment