-->


Tuesday, September 13, 2022

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែក​ភេសជ្ជៈ​ដែល​ទទួលបាន​ពី​សប្បុរសជន ដល់​កម្លាំង​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ និង​ក្រុម​ការងារ​សង្កាត់​ព្រែកកំពឹស ដើម្បី​យក​ទៅប្រើ​ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​!

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)÷ នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ភេសជ្ជៈ ប៉ូវ​កម្លាំង Mixbery និង​ភេសជ្ជៈ Zorus សរុប​ចំនួន​១៥០០​កេស ពី លោក ថន សេង​តារា អគ្គនាយក​ក្រុមហ៊ុន​តារា ធី​ស៊ី ហ្គាស ប្រគល់ជូន អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ជា​ប្រយោជន៍ បន្ថែម​លើ​អាហារ​រូបត្ថ​ម្ភ របស់​សមាជិក កង

រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​។ ដោយ​មិន​បង្អង់​យូរ ភេសជ្ជៈ​ដែល​ទទួលបាន​ពី​សប្បុរសជន​ខាងលើ ត្រូវបាន លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ឲ្យ​ក្រុមការងារ ធ្វើ​ការបែងចែក​ជូន​ដល់​តាម​បណ្តា​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ក៏​ដូច​ជា​អង្គភាព​ចំណុះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​មូលដ្ឋាន​សង្កាត់​ព្រែក​កំពឹស ផងដែរ​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក ថន សេង​តារា ដែល​តែងតែ​មាន​ចិត្តសប្បុរស​ឧបត្ថម្ភ​ភេសជ្ជៈ ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ រៀង​រាល់​ពេល​មាន​កម្មវិធី​ផ្សេងៗ​កន្លងមក​៕










Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment