-->


Monday, July 25, 2022

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ អប់រំចិត្តសាស្រ្ត និងសភាពការណ៍ថ្មីៗដល់នាយ-ពលទាហានចំណុះកងពល

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានអប់រំចិត្តសាស្រ្ត និងផ្សព្វផ្សាយថ្មីៗដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។ លោកឧត្តមសេនីយ៍ សង្កត់ធ្ងន់ថា ក្នុងតួនាទីភារកិច្ចជាកងទ័ព បន្តអនុវត្តន៍នូវវិន័យសណ្តាប់ធ្នាប់ ឲ្យបានជាប្រចាំ ទាំងនៅក្នុងអង្គភាព
 និងនៅខាងក្រៅអង្គភាព រក្សាបាននូវគុណតម្លៃ ឯកសណ្ឋាន ជាកងយោធពលខេមរភូមិន្ទ ត្រូវហ្វឹកហាត់ជាប្រចាំ ទាំងស្មារតី ជំនាញ យុទ្ធវិធី ដើម្បីធានាបានូវ ភារកិច្ចការពារជាតិ មាតុភូមិ និងប្រជាជន។ ក្រៅពីនោះគ្រប់បណ្តាអង្គភាពទាំងអស់ត្រូវត្រៀមខ្លួនជានិច្ច សម្រាប់

បេសកកម្មជួយសង្គ្រោះ ប្រជាពលរដ្ឋដែលរងគ្រោះជាយថាហេតុ ដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗក្នុងភូមិសាស្រ្តដែលអង្កភាពឈរជើង ជាពិសេសត្រូវត្រៀមសម្ភារជួយសង្គ្រោះទឹកជំនន់ ដោយសារអាកាសធាតុ ភ្លៀងបន្តធ្លាក់ច្រើន បន្តតាមដានស្ថានភាពនៅគ្រប់ភូមិសាស្រ្ត រួមទាំងខ្យលកន្រ្តាក់ផងដែរ ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងត្រូវចេញប្រតិបត្តិការភ្លាមៗ មិនថាយប់ឬថ្ងៃនោះទេ

 អនុវត្តន៍តាមប្រសាសន៍របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក (កងទ័ពកើតចេញពីប្រជាជន ការពារប្រជាជន ដើម្បីប្រជាជន)។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ សឹង្ហ ទុំ បានក្រើនរំលឹកដល់យោធិនទាំងអស់បន្តយកចិត្តទុកដាក់ និងអនាម័យជាប្រចាំការពារការឆ្លងរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ និងជំងឺអុតស្វា ពិសេសបន្តអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ឲ្យបានជាប់ជាប្រចាំ៕

Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment