-->


Saturday, June 18, 2022

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយផែនការប្រត្តិបត្តិការ និងប្រគល់សម្ភារៈបរិក្ខា ត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន!

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យ ផ្សព្វផ្សាយផែនការ និងប្រគល់សម្ភារៈបរិក្ខា ត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ដោយអនុវត្តតាមការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ នៃគណៈកម្មការ ADMM ២០២២ នាយ នាយរងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់គណៈប្រតិភូរដ្ឋមន្ត្រីការពារជាតិអាស៊ាន នាពេលខាងមុខនេះឲ្យបានល្អ ហើយនៅថ្ងៃនេះលោកសូមបំពាក់ជូន នូវសម្ភារៈ បរិក្ខាថ្មីបន្ថែម រួមមានអាវចាំងពន្លឺ ខ្សែក្រវ៉ាត់ ស្បែកជើង មួកប៉េរ៉េ មួកម៉ូតូ ជូនដល់បងប្អូន ដើម្បីត្រៀមប្រើប្រាស់ក្នុងបេសកកម្មរបស់ខ្លួន ឲ្យមានការឯកភាពគ្នា ប្រកបដោយវិន័យសណ្តាប់ធ្នាប់៕












Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment