ថ្ងៃចេញផ្សាយៈ January 16, 2020
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២០នេះសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរ បានបញ្ជូនជនសង្ស័យចំនួន០២នាក់ ទី១៖ឈ្មោះ គឹម វ៉ា និងទី២៖ឈ្មោះ កែវ សុធា ព្រមទាំងសារធាតុញៀនដែលរឹបអូសបានប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់៩.៦គីឡូក្រាម មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការ បើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់។
មន្ដ្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន ថា ប្រតិបត្តិការនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវទំនប់កប់ស្រូវ ភូមិសំរោងក្រោម សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងចំណុចមួយទៀតនៅក្នុងភូមិជ្រាវ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ការបង្ក្រាបគ្រឿងញៀននេះធ្វើឡើងក្រោយទទួលបញ្ជាពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ លោក ខាំ សុផារី និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយ ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគរឿញៀន។
នៅពេលនេះជនសង្សៃទាំងពីរត្រូវសមកិច្ចបញ្ជូនទៅតុលាកាដើម្បីកាត់ទោសតាមនិតិវិធីច្បាប់ ៕
0 comments:
Post a Comment