(ភ្នំពេញ)៖ ទោះមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យថ្មីពីជំងឺផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណាវីរុស ទៀតនោះទេ បន្ទាប់ពីបានរកឃើញមានមួយករណីនៅខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ។ តែក្រសួងសុខាភិបាល ក៏ដូចជា មន្ទីរពេទ្យទាំងអស់ រួមទាំងមន្ទីរពេទ្យកុមារជាតិ បានត្រៀមរួចជាស្រេច រួមទាំងវិធានការទប់ទល់ ទាំងការចម្លង ការព្យាបាល ជាពិសេស ការផ្ដល់សារអប់រំដល់អាណាព្យាបាលអ្នកជំងឺ ពីរីរុសកូរ៉ូណានេះផងដែរ។
នេះបើតាមការបញ្ជាក់របស់នាយកមន្ទីរពេទ្យកុមារជាតិ លោកសាស្ដ្រាចារ្យ ញឹប អង្គាបុស្ស នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសទទួលស្វាគមន៍ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មី ប្រចាំកម្ពុជា លោក ផាក ហ៊ឹងក្យង់ មកទស្សនកិច្ចមន្ទីរពេទ្យកុមារជាតិ។
លោកសាស្ដ្រាចារ្យ ញឹប អង្គាបុស្ស បានថ្លែងបន្ដថា (សម្រាប់មន្ទីរពេទ្យកុមារជាតិ បានរៀបចំត្រៀមរួចជាស្រេចហើយ ទាំងគ្រូពេទ្យដែលយើងបានបណ្ដុះបណ្ដាល សម្ភារបរិក្ខារពេទ្យផ្សេងៗ រួចទាំងវិធានការសម្រាប់ការផ្ដល់ជូន អ្នកជំងឺ និងអាណាព្យាបាលអ្នកជំងឺ)។
ក្នុងនោះ ដើម្បីការពារការចម្លងដោយសារជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) កំពុងរាតត្បាតនៅប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀត មន្ទីរពេទ្យបាន៖-
១: ស្វែងករណី ឬចំណុចសង្ស័យ
-២: ពង្រឹងអនាម័យ ទាំងអ្នកមកពិនិត្យសុខភាព គ្រួសារអ្នកជំងឺ ជាពិសេស ត្រូវពាក់ម៉ាស់ និងរបៀបនៃការពាក់ម៉ាស់ ឆ្លងពីជំងឺ ផ្សេងៗ
-៣: បើជួបករណីនេះ ក៏យើងបានត្រៀមរួចជាស្រេចផងដែរ ដោយរៀបចំប ន្ទប់ ដាក់ដាច់ដោយឡែកពីគេ
-៤: កំណត់ចំនួនមនុស្ស ឱ្យកាន់តែតិច មកជួបផ្ទាល់ជាមួយអ្នកជំងឺ
-៥: វិធីសាស្ដ្រនៃការព្យាបាល ជួយអ្នកជំងឺឱ្យមានសុខភាពរឹងមាំ និងអាចបន្ដជីវិតគាត់បាន ឈ្នះនឹងវីរុសនោះ ហើយផុតរយៈពេលវា វានឹងអាចជាហើយ (ក្នុងលក្ខណៈមិនសូវធ្ងន់ធ្ងរ)
លើសពីនោះ សម្រាប់អាណាព្យាបាលរបស់កុមារ បើឃើញអ្នកផ្ដាសាយ កុំនៅជិត និងត្រូវយកកូនទៅឱ្យឆ្ងាយយ៉ាងតិចមួយម៉ែត្រជាការប្រសើរ៕
0 comments:
Post a Comment