រដ្ឋសភាប្រកាសទទួលស្គាល់លោកសុខ ផេងជាអ្នកតំណាងរាស្ត្រថ្មីមណ្ឌលព្រៃវែងជំនួស​លោកពៅ សាមីដែល​ទទួលមរ​ណភាព

ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី២ នីតិកាលទី៦ ក្រោម​អធិបតី​ភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ដោយមានសមាសភាពចូលរួមទាំងអស់១០៨រូបនៃសមាជិករដ្ឋសភាទាំងមូល។រដ្ឋសភាបានប្រកាសទទួលស្គាល់លោកសុខ ផេង ជាអ្នកតំណាងរាស្ត្រថ្មីមណ្ឌល ខេត្ត ព្រៃវែងជំនួសសមាជិករដ្ឋសភាដែលទទួលមរណភាព។ អង្គប្រជុំបានអនុម័តដោយសម្តេច ហេង សំរិន បានអាន​ប្រកាស ទទួលស្គាល់លោកសុខ ផេង ជាតំណាងរាស្ត្រថ្មីមណ្ឌលខេត្តព្រៃវែង ជំនួសលោកពៅ សាមី ដែលទទួលមរណភាព៕